ចាប់តាំងពីកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ដៃជាមួយនឹងស្វាមី កសាងគ្រួសារមួយ ដ៏មានសុភមង្គល មក កាន់តែធ្វើឲ្យជីវិតមួយនេះ រឹតតែមានន័យ ដោយការបំពេញ បន្ថែម ពីស្វាមី ទើបធ្វើឲ្យជីវិតមួយនេះ មានន័យបំផុត។

ហើយអ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះ គឺអ្នកនាង មានកូនប្រុសដ៏គួរឲ្យស្រលាញ់ ពោរពេញទៅដោយ ភាពវៃឆ្លាតថែមទៀតផង។ ដោយឡែកបន្ទាប់ពី បានសាងគ្រួសារដ៏មានសុភមង្គលហើយនោះ គេសង្កេតឃើញថា តារាស្រី ដ៏ស្រស់សោភាម្នាក់នេះ តែងតែធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាន ក៏ដូចជាទៅសមុទ្រជាដើម ដើម្បីបន្ថែមភាពកក់ក្តៅ និង បន្ថែមថាមពល ឲ្យជីវិតកាន់តែមានសុភមង្គលថែមទៀត។

ក្រលេកទៅមើលរឿងរ៉ាកាលពីយប់មិញវិញប្រិយមិត្តជ្រាបច្បាស់រួចហើរឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីយប់មិញនេះ ក្នុងនោះផងដែរ អ្នកនាង ចាន់ កែវនិមលបាន ឆ្ល ងំងឺកូវីត១៩ ព្រមទំាងទទួលបានការសម្រាកព្យាបាល​ នៅមុននេះបន្តិច យោងតាមគនីយ្យហ្វេសប៊ុកអ្នកនាងឪក សុគន្ធកញ្ញា បានបង្ហោះសារថា៖

«ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា !នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណ ខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូន ថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួ.យបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា សូមអរគុណ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖