ស្ថិតនៅចម្ងាយប្រមាណជាង ២២៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ជាតំបន់រីកចម្រើនទាំងវិស័យសេដ្ឋកិច្ច និង ទេសចរណ៍ ដែលបានវិវត្តន៍ខ្លួន រីកធំធាត់ ទំនើបស៊ីវីល័យ យ៉ាងឆាប់រហ័ស ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។

ជាក់ស្ដែងថ្មីៗនេះ តាមរយៈគណនីមួយដែលមានឈ្មោះថា Sim Kimhortបានបង្ហាញឱ្យឃើញនូវរូបភាពជាច្រើនសន្លឹក ពណ៌នាពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៅក្នុងទឹកដីទិសនារតីមួយនេះ ដែលបង្ហាញពីឫទ្ធានុភាព​នៃការរីកចម្រើន យ៉ាងឆាប់រហ័សបំផុត ធ្វើឱ្យមហាជនឃើញហើយភាំងភ្លឹកស្មារតីអស់ស្មានតែនៅបរទេស ។ បន្ថែមលើសពីនេះ តាមរយៈរូបភាពដែលផ្ដល់ដោយគណនីខាងលើ បានបង្ហាញឱ្យឃើញនូវដងវិថីវែងអន្លាយ ដែលមានភ្ជាប់ដោយទង់ជាតិខ្មែរ តម្រៀបជាជួរឥតដាច់ គួរជាទីមោទកភាពក្រៃលែង ។

មិនត្រឹមតែប៉ុណ្ណោះ គេឃើញមានអគារខ្ពស់ដុះឡើងប្រដមប្រសងនឹងគ្នា លាយឡំដើមឈើធំៗ និង សួនច្បារបៃតង រួមទាំងផ្លូវថ្មីសាងសង់ជាប់មាត់ឆ្នេរ ដែលធ្វើឱ្យក្រុងព្រះសីហនុ ប្រែមុខមាត់ថ្មី ធ្វើឱ្យប្រជាជនមួយចំនួន​ដែលខានបានទៅទីនោះជាយូរឆ្នាំ មើលសឹងមិនចង់ស្គាល់សោះតែម្ដង ៕

សូមទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាល នៃខេត្តព្រះសីហនុ នៅខាងក្រោមនេះ ៖