ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយមានករណីម្តាយកូនជាពលករ ២ នាក់ ត្រូវបានគេយកទៅប្លុងចោលក្នុងចម្ការមីន ព្រោះតែចាញ់បោកគេ ហើយស្ត្រីជាម្តាយបានរត់ធ្លាក់ប្រឡាយបណ្តាលឲ្យបាក់-កជើងខាងស្តាំ ក្រោយមកត្រូវក្រុមគ្រូពេទ្យធ្វើតេស្ត រកឃើញមានវិជ្ជមានកូវីដ-១៩ ថែមទៀត ។

ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងចម្ការមីន ចំណុចប៉ុស្តិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ដោយយោងតាមគណនីរបស់ ឧត្តមសេនីយ៍ទោ ខេង​ រ៉ា បានរៀបរាប់ឱ្យដឹងថា៖ «ពលករកម្ពុជា ២ នាក់ (ម្ដាយ និង កូន) ចាញ់បោកគេនាំពីថៃមកខ្មែរ ហើយយកមកចោលក្នុងចម្ការមីន នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឱ្យបាក់-កជើងខាងស្ដាំ ក្រោយពីធ្វើតេស្ត ម្ដាយវិជ្ជមានកូវីដ-១៩ ។ ឥឡូវត្រូវបានខាងក្រុមសុខាភិបាលស្រុកថ្មពួក ជួយសង្គ្រោះកាលពីថ្ងៃទី ០២ ខែសីហា (រូបថត Pich Deap)» ៕