កាលពីយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ពិធីករ និង អ្នកផលិតកម្មវិធីទូរទស្សន៍ តាប៊ុយ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកបានដាក់ Relationship ជាសារធារណៈលើគណនីហ្វេសប៊ុក ។

អ្វីដែលកាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលទៀតនោះ បុគ្គលដែលពិធីករ និង ជាអ្នកផលិតកម្មវិធីទូរទស្សន៍ តាប៊ុយ បានដាក់ Relationship ជាមួយនោះ គឺជាមនុស្សប្រុសវ័យកណ្តាលម្នាក់ សាច់សទ្រលុកម្នាក់ ។

បើតាមការចែករំលែករបស់ពិធីករមុខស្រស់ តាប៊ុយ ក្រោយពីដាក់បង្ហាញទំនាក់ទំនងខាងលើនោះហើយ លោកបានភ្ជាប់សារបែបលេងសើចមួយទៀតថា «អរគុណយមរាជ ដែលប្រទានអូនមក» ។

យ៉ាងណាក៏ដោយ បើក្រឡេកទៅមើលខមមិនរបស់អ្នកគាំទ្រ ជាពិសេសហ្វេននារីៗឯនោះវិញ ហាក់ខកចិត្តយ៉ាងខ្លាំងក្រោយឃើញ​ Idol របស់ខ្លួន បានដាក់ Relationship នឹងបុរសរូបម្នាក់ ក៏ព្រោះតែលោកមាននារីៗជាច្រើនលួច Crush មិនតិចនោះទេ ៕