កាលពី ថ្ងៃព្រហស្បត្តិ៍​ ០២រោច​ ខែ​ភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធ​ស័ករាជ២៥៦៥ ​ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១ វេលាម៉ោង០៨និង៣០នាទី ករណីអំពើលួច (កាបូប) ចំណុចភូមិ អន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សម្ភារៈបាត់បង់៖ –កាបូបចំនួន០១ ក្នុងកាបូបមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ០២សន្លឹក, -ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក-កាតទិញទំនិញ០២សន្លឹក, -ទូរស័ព្ទ១គ្រឿង ម៉ាក់ Iphone 12 Pro Max ។ជ នស ង្ស័យឈ្មោះ លី សុខលាង ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាហ្វេអាម៉ាស៊ូន មានទីលំនៅភូមិកញ្ចិល ឃុំ កំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

យកសំណាកកូវីដ-១៩ លទ្ធ ផល អវិជ្ជមាន ឃា ត់ខ្លួន នៅថ្ងៃទី១៨.០៩.២០២១ ម៉ោង០៧ព្រឹក ជនរ ងគ្រោះ និងគ្រួសារបានជិះរថយន្តទៅលេងស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ពេលជិះរថយន្តមកដល់ការ៉ាសសាំង PTT ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល តាកុងរថយន្តក៏ចូលចាក់សាំងរីឯជ នរងគ្រោះបានចុះពីរថយន្តដើរចូលទៅបន្ទោបង់នៅបន្ទប់ទឹក ដោយមានកាន់កាបូបដៃពណ៌ខៀវទៅជាមួយ ហើយកាបូបដៃនេះព្យួរនៅក្បែរមាត់ទ្វារក្នុងបន្ទប់ទឹក

ពេលបន្ទោបង់រួច ជនរងគ្រោះក៏ដើរមកឡើងរថយន្តជិះ ដោយភ្លេចយកកាបូបដៃរបស់ខ្លួនមកជាមួយ ទើបទៅដល់ផ្សារស្នាយពល ស្រុកពារាំង ជនរងគ្រោះរកទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលទុកនៅក្នុងកាបូបដៃនោះ មកបើកមើលទើបដឹងថា ខ្លួនភ្លេចកាបូបដៃនោះនៅក្នុងបន្ទប់ទឹកក្នុងការ៉ាសសាំង PTT ជនរងគ្រោះក៏ត្រឡប់មកការ៉ាសសាំង PTT វិញដើរទៅរកកាបូបដៃខ្លួននៅបន្ទប់ទឹកតែមិនឃើញ ក៏ទៅសួរអ្នកធ្វើការក្នុងការ៉ាសសាំងនេះ

តែគ្មានអ្នកណាឆ្លើយថា បានឃើញកាបូបជនរងគ្រោះឡើង ក្នុងនោះជនស ង្ស័យក៏ឮជ នរ ងគ្រោះសួរនាំដែរ តែជនសង្ស័យមិនឆ្លើយ ។ ជន រងគ្រោះឈ្មោះ លី ហួង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ០៩ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖