អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិ តស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។

ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រលាញ់គាំទ្រ និងចូលចិត្ត អ្នកស្រី ទ្រី ដាណា គឺការចែករំលែកផ្ដល់ ដំបូន្មានលើអាជីវកម្មដោយគ្មានការលាក់លៀម ហើយផ្ដល់គំនិតល្អៗដល់អ្នកអានជានិច្ច។

ជាក់ស្ដែងនៅលើទំព័រ Facebook របស់លោកស្រី ទ្រី ដាណា តែងបង្ហោះនូវពាក្យអប់រំ និងបទពិសោធន៍ដែលអ្នកស្រីបានជួបប្រទះកន្លងមក ហើយវាការជាការអប់រំចិត្តអ្នកអានឱ្យបានស្ងប់ និងពេញចិត្តនូវអ្វីដែលខ្លួនមានផងដែរ។ យ៉ាងណាមិញកាលពីថ្មីៗនេះ ចែដាណា លើកឡើងថា ៥ឆ្នាំទៀតចែដាណានឹងឲ្យកូនស្រីដាណាភីនគ្រប់គ្រងNNPជំនួសហើយ៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖