កន្លងមក តារាសម្ដែង គឹម លីហ្សា តែងត្រូវបានមហាជនកោតសរសើរទៅទេពកោសល្យដ៏ប៉ិនប្រសប់នៅក្នុងការសម្ដែង ក៏ដូចជាសមត្ថភាពផ្នែកសិល្បៈផ្សេងទៀតរបស់នាងជារឿយៗ ហើយលើសពីនេះ អ្នកម៉ាក់កូនពីរខាងលើ ក៏តែងទទួលបាននូវពាក្យលើកសរសើរផ្នែករូបសម្រស់ស្រស់ស្អាត ច្រមុះជ្រួច ចង្កាស្អាតស័ក្ដិសមនឹងទម្រង់មុខ ។

មានរូបសម្រស់ស្អាតប៉ុណ្ណឹងហើយ ថ្មីៗនេះ គឹម លីហ្សា ស្រាប់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ បន្ទាប់ពីឃើញនាង បានទៅវះកាត់កែកុនច្រមុះ និង ចង្កាបន្ថែមទៀត ។

គឹម លីហ្សា ទម្លាយមុខមាត់ដែលកំពុងប៉ងស្មង់នៅឡើយតាមរយៈ Story ហ្វេសប៊ុកផ្លូវការរបស់នាង ហើយថែមទាំងបានបញ្ជាក់ច្បាស់ៗថា នាងទើបតែបានកែច្រមុះ និង បង្ការួចរាល់ ។

ក្រោយការបង្ហាញអំពីការកែកុនដោយមិនលាក់លៀមរបស់អ្នកជំនួញស្រីរូបនេះ បានធ្វើឱ្យមហាជនមួយចំនួនបែរជាសរសើរនាងទៅវិញថា នាងហ៊ានធ្វើហ៊ានទទួល ៕