អ្នកណាក៏ស្គាល់ដែរ តួឯកប្រុសដ៏សង្ហាល្បី នៅក្នុងរឿងទុំទាវ លោក ស៊ុក សោភា ដែលនាពេលកន្លងមក អតីតតារាសម្តែងប្រុសរូបនេះ បានប្រកាសចែកផ្លូវគ្នាជាមួយនឹងភរិយារបស់លោក ដោយបង្កឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ភ្ញាក់ព្រឺតសឹងតែមិនគួរឱ្យជឿ ព្រោះតែតារារូបនេះ មានជីវិតបែបស៊ីវីល័យ នានាយសមុទ្រ ប្រទេសអូស្រ្តាលី ហើយបែបជាមានរឿងបែបនេះទៅវិញ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ភរិយារបស់លោក ស៊ុក សោភា បានប្រកាសក្តែងៗនៅលើបណ្តាញសង្គមពីដំណឹងបែកបាក់ទ្រនំរវាងអ្នកទាំងពីរ ដោយភរិយាលោក​មិនបានបកស្រាយបញ្ជាក់ពីមូលហេតុនៅពីក្រោយការលែងលះគ្នាឱ្យប្រាកដនោះទេ។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អតីតតារាសម្តែងរូបស្រស់សង្ហា ស៊ុក សោភា បានបញ្ចេញសារមួយយ៉ាងអន្លាយដូចច្នេះថា «ក្នុងពេលវេលាណាមួយ អ្នកត្រូវបានគេមេីលងាយ មិនឲ្យតម្លែ គិតអវិជ្ជមានមកលេីអ្នក ដោយកំហុសឫសមិនមែនកំហុសណាមួយរបស់អ្នក ចូរអ្នកចងចាំទុកថា​៖ ការអត់ធ្មត់របស់អ្នក ប្រកបដោយការមិនតបត បង្កេីតការតាំងចិត្ត១០០% កុំបាក់ទឹកចិត្តតាមគំនាបអារម្មណ៍ទាំងនោះ ប៉ុន្តែអ្នកត្រូវខំប្រឹងធ្វេីឲ្យចេញជាលទ្ធផលល្អប្រសេីរបំផុតតាមដែលអាចធ្វេីទៅបាន ហេីយកុំធ្វេីដេីម្បីគ្រាន់តែចង់បង្ហាញបង្អួតនរណាម្នាក់ឲ្យសោះ។

ទំលាប់ល្អ ដដែលៗទាំងនោះ នឹងនាំអ្នកទៅរកភាពជោគជ័យ​ បែបណាមួយជាក់ជាមិនខាន។ ហើយអ្វីដែលសំខាន់កុំទៅខ្វល់ពីសំដីប្រមាថមាក់ងាយ ប៉ុន្តែផ្ដោតការចាប់អារម្មណ៌ការផ្តល់យោបល់ រិះគន់​ កែតម្រូវ​ ទើបជាការប្រសើរ ហើយកុំទៅបង្អាប់តម្លៃមនុស្សដែលអ្នកមិនចូលចិត្ត ប៉ុន្តែឲ្យតម្លៃមនុស្សទូទៅថាសុទ្ធតែមានតម្លៃរៀងៗខ្លួន។

ធម្មជាតិយុត្តិធម៌ខ្លាំងណាស់ គឺបង្កេីតមនុស្សជិត៨ពាន់លាននាក់នៅលេីផែនដីនេះ​គឺមានចំណុចខុសៗគ្នាទាំងអស់​ បេីទោះបីជាម្ដាយបង្កើតកូនមកភ្លោះក៏ដោយ ក៏នៅមានចំនុចខុសៗគ្នាដែរ។ ដូចនេះកុំខ្វល់ថា ខួរក្បាលអ្នកផ្សេងគិតបែបណា​ គិតអ្វី សំខាន់អ្នកគិតថាធ្វើអ្វីដែលត្រឹមត្រូវ នឹងដោយមានសតិបញ្ញា​ហើយអ្នកត្រូវគិតខ្វល់ពីបច្ចុប្បន្ន និងទៅអនាគតរបស់អ្នក​ ថាតេីអ្នកនឹងក្លាយជាអ្វី ត្រូវធ្វេីអ្វី និងដេីម្បីអ្វី មុននឹងដង្ហេីមជីវិតចុងក្រោយរបស់អ្នកមកដល់…ល។ ការចាប់ផ្តេីមថ្មីពីចំណុចសូន្យ ប្រសេីរជាងទ្រាំរស់ជាមួយចំណុចសូន្យរហូត0000000…….៚ឯកភាពអត់បងប្អូន​សុំចម្លេីយម្នាក់មួយ…?»

សូមបញ្ជាក់ថា ចំពោះសំណេររបស់លោក ស៊ុក សោភា គេពុំទាន់ដឹងថាតើ តារាសម្តែងប្រុសរូបនេះ ចង់សំដៅដល់អ្នកណានោះទេ៕