សេចក្តីរាយការណ៍ពីលោកអធិការនគរបាលស្រុកស្វាយអន្ទរថា មានករណីមនុស្ស ស្លា ប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សាកសពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។

សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បាន បំបែក សំណុំ រឿង សម្លាប់ ស្ត្រីម្នាក់ នៅក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ជាប្រធានគ្រឹះស្ថានសាខាស្រុក ស្វាយអន្ទរ ដើម្បីធ្វើការសាកសួរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្នងការរងបានបន្តថា ក្រោយពីទទួលបានដំណឹងនេះ ដោយមានការសម្របសម្រួលពី លោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង និងដោយមានបទញ្ជាពីលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ឱ្យលោកចុះស្រាវជ្រាវ លោកបានដឹកនាំកម្លាំងជំនាញ មកសហកា រជាមួយសមត្ថកិច្ចស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកេីតហេតុ និងសា ក ស ព ក្នុងនោះសង្កេតឃើញថា សាក សព ដេក ផ្ងា ក្បាល ទៅទិសខាងត្បូង សម្លៀកបំពាក់ជា ប់នឹងខ្លួន កដៃទាំង២ មាន ស្នាមខ្សែរ ចង ក ដៃ ទ្រុឌ៤កន្លែង កែងដៃ ទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រ លា ត់ស្បែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ត្រូវ​បាន​ចា ប់ខ្លួន​និង​តាម​រយៈ​ការ​សួរ​ចម្លើយ​អស់​រយៈពេល​មួយ​ព្រឹក ​ជនស ង្ស័យ​ឈ្មោះ យ៉ុ​ម ច​ន្ថា បាន​ឆ្លើយ​សារភាព​ថា៖ «​ខ្លួន​ពិតជា​បាន​ ស ម្លា ប់ ​នា រី ​រង​គ្រោះ​មែន ដោយសារ​តែ​ចង់​បំ បិ ទ មាត់ កុំឱ្យ​នាង​ប្តឹង​ទៅ​សមត្ថកិច្ច​» ។

លោកស្នងការ​រង ពៅ ជីវី​ បាន​បញ្ជាក់​ទៀតថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ​រូបគេ​បាន​រៀបចំ​ផែនការ​ទុកជា​មុន ដោយ​ឲ្យ​បុគ្គលិក​ទាំងអស់ នាំ​គ្នា​ទៅ​ដើរ​លេង​កំសាន្ត​នៅ​ខេត្តកំពង់ចាម បន្ទាប់​មក​ក៏​ហៅ​នារី​រង​គ្រោះ​ឲ្យ​ទៅ​កន្លែងធ្វើការ រួច​ប ង្ខំ​ អោយ​នាង​ប្រាប់​លេខ​កូដ​ សម្ងាត់​ទូដែក យក​លុយ​បាន​មួយ​ចំនួន​ធំ រួច​ក៏​ចាប់​នារី​រង​គ្រោះ​ចងដៃ​ចងជើង នឹង​ច្រ បា ច់ក ខ្ទប់​ ដង្ហើម ​ស ម្លាប់​ ចោ ល​តែ​ម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ធ្វើ​សកម្មភាព​រួច ​រូបគេ​ក៏​យក​លុ យដែល​យក​បាន​ពី​ក្នុង​ទូដែក ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ស្រុក​ពាម​រក៍ ហើយ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​បងប្អូនធ្វើ​ដូច​ធម្មតា រហូត​ដល់​ល្ងាច​ទើប​សំដែង​ធ្វើ​ជា​ចុកពោះ​ឱ្យ​ប្រពន្ធ​មក​មើល ហើយ​ប្រាប់​ប្រពន្ធ​ថា «ខ្លួន​ បា ន​ លេ ប ថ្នាំ​ កណ្តុរ» ទើប​ប្រពន្ធ​និង​ក្រុម​គ្រួសារ នាំ​គ្នា​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​រហូត​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ឃើញ​ និង​ចាប់ខ្លួន​បាន​តែ​ម្ដង​៕