រូបភាពជាច្រើនសន្លឹក បានបន្តចែកចាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយហេតុការណ៍នឹកស្មាន និងដល់ រវាងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ដែលបង្កដោយ រថយន្តដឹកខ្សាច់ ជាមួយរថយន្តស៊េរីទំនើបមាក់ Range Rover។

ជាក់ស្តែង ឧទ្ទបវហេតុ ដែលបានកើតឡើង ដោយសារ រថយន្តដឹកខ្សាច់ បានបុកប៉ះជាមួយរថយន្ត Range Rover ខ្ទាតទៅម្ខាងផ្លូវ ធ្លាក់ទ្វាដែកខាងក្រោយ នឹងក្រឡាប់ខ្សាច់ពីលើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។

នេបើតាមប្រភពមួយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៥ ទាបភ្លឺ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ៤៣២ កែងនឹងផ្លូវ១០៥ ដែលស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕