ដូចប្រិយមិត្តជ្រាបខ្លះហើយ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅជិតសាលាIU ក្នុងខណ្ឌសែនសុខ មានករណីចោរស្រីជើងល្អម្នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយរបស់លោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង ហើយត្រូវលោកចៅក្រម បើកឡានតាមដេញបុកស្លាប់។

សូមរំលឹកថា នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មានករណីចោរស្រីម្នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយរបស់លោកគង់ ខេមរា ជាចៅក្រម នៅសាលាដំបូងខេត្តកោះកុង នៅជិតសាលាIU ក្នុងខណ្ឌសែនសុខ ដែលមានប្រាក់នៅក្នុងនោះជាង១ម៉ឺនដុល្លារ ។

ពេលស្ត្រីសង្ស័យព្យាយាមបើកម៉ូតូរត់គេចខ្លួន លោកចៅក្រមគង់ ខេមរា ដែលជាជនរងគ្រោះ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៧០០៦ ដេញតាមចោរឆក់នោះ និងបានបើកបុកចោរនោះ បណ្ដាលអោយដួលស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ នៅចំណុចផ្លូវហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

តោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖