កាលពីយប់មិញមានគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តតែឯង ដែលក្នុងនោះ គេដឹងថា អ្នកក្នុងរថយន្ត Roll Royce ពណ៍ស នោះគឺជា អ្នកនាង ដេត ម៉ាលីណា ស្ថិតក្នុងសភាពស្រវឹងស្រា យ៉ាងជោគជាំហើយ ក្រោយពីបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ នៅកន្លែងផឹកស៊ីមួយកន្លែង។ នេះបើតាមប្រភពព័ត៌មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ យប់រំលងអាធ្រាត ឈានចូលចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយប្រុសម្នាក់រួចមក នៅវេលាម៉ោង 2:00 រំលងអធ្រាត្រ បុរសរូបនោះ ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុ។

ជាមួយគ្នានោះ អ្នកនាង ដេត ម៉ាលីណា ក៏បានបើករថយន្តម៉ាក Roll Royce ពណ៍ស ពាក់ស្លាកលេខកម្ពុជា MR.IDOL ស្ថិតក្នុងសភាពស្រវឹងស្រាជោគជាំ ក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចសេះហោះចេញទៅដេញតាមបុក រួចមកដល់ចំនុចស្ពានអាកាស 7 មករា ក៏បានវេរចង្កូតជ្រុលទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត ធ្វើឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបង្ការអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី។

ក្រោយពីកើតហេតុ អ្នកនាង ដេត ម៉ាលីណា រួចមក អង្គរក្សក៏បានដោះស្លាកលេខរថយន្ត និងគ្រានាងឡើងលើរថយន្តម៉ាកតូយូតា វីហ្គោ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3579 គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង៕