នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ គេឃើញលោកស្រី ទ្រី ដាណា បានបរិច្ចាគថវិកាយ៉ាងច្រើនជូន មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុផ្ផា ទៀតហើយ នូវទឹកប្រាក់សរុបរហូតដល់ទៅ 10000$ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ​ ចែកដាណា បានបញ្ជាក់បន្ថែមទៀតថា «ដើម្បីក្មេងៗ កូនៗយើង ម្នាក់បន្តិចតាមលទ្ធភាព ថ្ងៃនេះនាងខ្ញុំបានបរិច្ចាគ 10000$ ជូនមន្ទីរពេទ្យ២ គឺមន្ទីរពេទ្យកុមារអង្គរ 5000$ និងមន្ទីរពេទ្យគន្ធបុផ្ផា 5000$ តោះជួយម្នាក់បន្តិចទាំងអស់គ្នា ព្រោះកូនៗ ក្មួយៗ យើង ពេលឈឺគឺរត់ទៅរកពេទ្យហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អរគុណក្រុមគ្រូពេទ្យដែលខំប្រឹង ខ្ញុំឃើញប្អូនៗមួយក្រុម បង្កើត MV ដើម្បីមន្ទីរពេទ្យកុមារអង្គរ នាងសូមគាំទ្រពេញទំហឹង កាលឆ្នាំមុន នាងខ្ញុំក៏បានបរិច្ចាគជូនគន្ធបុផ្ផា ទាំង២សាខា សៀមរាប ភ្នំពេញ 52000$ ហើយនាងខ្ញុំនឹងធ្វើរាល់ឆ្នាំ បងប្អូនអាចបរិច្ចាគបាន ABA ផ្ទាល់ខាងក្រោម:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​– មន្ទីរពេទកុមារអង្គរ: 000320555 ANGKOR HOSPITAL FOR CHILDREN LIMITED
– មន្ទីរពេទ្យគន្ធបុផ្ផា: 000791702 CAMBODIA KANTHA BOPHA FOUNDATION
អរគុណទឹកចិត្តទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយឃើញបែបនេះ ហ្វេនៗមិនតិចនាក់ទេ របស់ លោកស្រី បានសម្តែងក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំង នូវទឹកចិត្តដ៏សែនប្រពៃរបស់ លោកស្រី ទ្រី ដាណា ព្រមទំាងជូនពរឲ្យលោកស្រី ជួបសំណាងល្អ សុខភាព និងរកស៊ីកាន់តែមានបានតទៅមុខទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​