នៅរសៀលថ្ងៃទី ២១ តុលា កន្លងទៅថ្មីៗនេះ ផ្អើលពេញបណ្តាញសង្គម ក្រោយល្បីកក្រើក ម្ចាស់ស្ថានីយប្រេងPTT មួយកន្លែង នៅក្នុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាញស.ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក។

ទន្ទឹមនឹងនេះ នៅក្នុងកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ រកឃើញ កាំភ្លើងខ្លីចំនួន០១ដើម ម៉ាក់ ZORAKI 2914-T, បង់ចំនួន០១ មានគ្រាប់ចំនួន០៧គ្រាប់, សំបកកាទុសចំនួន០១គ្រាប់ និងក្បាលគ្រាប់ចំនួន០១ ដែលបុរសនោះ មានឈ្មោះថា ឡី សុក្រិត អាយុ៣៤ឆ្នាំ។

ក្រោយពីធ្វើ កោសល្យវិច័យរួចនោះ កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន បញ្ជាក់ច្បាស់ថា សពរងគ្រោះស្លាប់នោះ ពិតជាធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដ ដោយបាញ់ចំសៀតថ្កាខាងស្តាំ ធ្លាយមកខាងឆ្វេងចំនួន០១គ្រាប់។

ជាមួយគ្នានេះ សាក្សីដែលនៅជាមួយ ជនរងគ្រោះនោះ បានបញ្ជាក់ថា រយៈពេលជាង១ខែនេះ ជនរងគ្រោះ នៅតែក្នុងបន្ទប់ម្នាក់ឯង មិនសូវមាត់ក ដោយសារតែជួប វិបត្តិគ្រួសារ រហូតដល់ព្រឹកម៉ោង ៧និង១០នាទី ក្រោយពី សាក្សីត្រលប់មកពី ហាត់ប្រាណវិញ ស្រាប់តែ រកជនរងគ្រោះក្នុងបន្ទប់មិនឃើញ លុះមកដល់បន្ទប់ទឹក ក៏ឃើញ ជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកទៅហើយ៕