នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ម៉ាក់ តី បានមកចុះកុងត្រា រយៈពេលដល់ទៅ ១ ឆ្នាំ ជាមួយអ្នកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ជំនួញដ៏ជោគជ័យម្នាក់។

ក្នុងនោះផងដែរ ម៉ាក់ តី ក៏បានប្រាប់បន្តទៀតថា៖ «មកចុះកុងត្រាកាងារជាមួយបងស្រីទ្រីដាណារយះពេលមួយឆ្នាំ ខ្ញុំមិនដែគិតសូម្បីតែឈរក្បែរគាត់តែពេលនេះគាត់បានបំពេញបំណងខ្ញុំ អគុណពុកម៉ែបងប្អូនដែគាំទ្រនិងស្រលាញ់ចូលចិត្តប្អូនរហូតមក»។

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ដែលជាអ្នគាំទ្រខ្លួន រំភើបចិត្តជំនួស រហូតមានអ្នកខ្លះនាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ «អបអរសាទរ ចៅស្រី សូមអោយជោគជ័យក្នុងកាលក់ដូរ, អបអរសាទរអូន, Congratulations បង, ហេង ហេង ម៉ាក់នប់, Congratulations អូន, ជូនពរអូន សំណាងល្អ, ជូនពរអោយទទួលបានជោគជយ័ណា, ហេងហេង ចែ»៕