កាលថ្មីៗនេះ​នៅលើគណនីផ្ទាល់ខ្លួន របស់តារាសម្តែងកញ្ញា អាណា ​រ៉ូស បានចែកចាយ ក៏ដូចជា ការបង្ហោះជាមួយនឹង ពាក្យនិយាយក្នុងចិត្ត ដែលនេះជាលើកទីមួយ ដែលតារាស្រីរូបនេះ បានបង្ហោះបែបនេះ ទាំងកើតទុក្ខមិនសុខចិត្ត។

ទន្ទឹមនឹងនេះដែរ ម្ចាស់បទ «ចេកខ្ទិះ» បានលើកឡើង ក្នុងការបង្ហោះនៅលើបណ្តាញសង្គម ទាំងនាងខូចចិត្ត នៅពេលដែល អ្នកខំរៀនចប់បរិញាប័ត្រប្រាក់ខែ ខណៈបុគ្គលអ្នកល្បី នៅក្នុង Tiktok មួយចំនួន គ្មានចំណេះដឹង អង្គុយញ៉ំ អង្គុយ Live ដេីរលេង បែរជាគេឲ្យប្រាក់ខែរាប់ម៉ឺនទៅវិញ ដោយនៅក្នុងនោះមានខ្លឹមសារដូច្នេះថា៖

«សម័យនេះម្នាក់ម្នាក់ ខំរៀនចប់បរិញាប័ត្រប្រាក់ខែ 200$ ក្រេាកពីព្រលឹម ព្រលប់ចូល ផ្ទះ បុគ្គលអ្នកល្បី Tiktok គ្មានចំណេះដឹង អង្គុយសុី អង្គុយឡាយ ដេីរលេង គេឲ្យ ប្រាក់ខែរាប់ម៉ឺនសម័យ ទិញ ល្បី ចឹងបានសង្គម នេះឥឡូវ ការនិយាយស្តីគ្មានសីលធម៍ អាណិតតែអ្នកខំរៀនជាពិសេសអ្នករៀនសូត្រដែលមកពីរខេត្តគ្នាជួលផ្ទះគេផងហើយឆ្លៀតផ្ញើលុយអោយម្តាយនៅស្រុកទៀត»

ជាមួយគ្នានេះដែរ ក្រោយពីបានបង្ហោះបែបនេះ មានអ្នកចូលបញ្ចេមតិ ខាងក្រោមយ៉ាងហូរហែរ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន ក៏ដូចជា ពុកម៉ែ បងប្អូន នៃការបង្ហោះបែបនេះ ថែមទាំងទទួលការចែករំលែកយ៉ាងគួរឲ្យកត់សម្គាល់ដូច្នេះដែរ៕