នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ នេះ កំពូលតារា Dj Snake បានបញ្ចេញបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «SXY GIRL» ដោយមានការចូលរួមសហការសុទ្ធសឹងតែជាកំពូលតារាល្បីៗ មានដូចជា Ozuna, Megan Thee Stallion  និង សមាជិកក្រុម BLACKPINK ស្រីស្រស់ Lisa ជាដើម។ ក្នុងនោះ ចម្រៀងមួយបទនេះ មានទំនុកអត្ថន័យ ព្រមទាំងសាច់ញាក់កន្រ្តាក់អារម្មណ៍ប្លែកមិនតិចឡើយ ដែលសមនឹងការទន្ទឹងរងចាំអស់រយៈពេលជាយូររបស់មហាជនអ្នកគាំទ្រជុំវិញពិភពលោក។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកស្តាប់នៅប្រទេសកម្ពុជានោះគឺ នៅសុខៗស្រាប់តែមានអ្នកចំណាំចាប់បាន ថាសាច់ភ្លេងរបស់បទ «SXY GIRL» នេះ ហាក់មានលក្ខណៈស្រដៀងទៅនឹងបទមួយរបស់តារាស្រី មាស សុខសោភា កាលច្រៀងនៅក្នុងផលិតថោន គឺបទ «Friday Night» ដែលបានចេញតាំងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ មកម៉្លេះ។ បទ «Friday Night»នេះដែរ មានភ្លេងនិពន្ធឡើងដោយលោក Tempo ​ Tris និង ទំនុកច្រៀងនិពន្ធដោយលោក ម៉ានិត វីរ៉ាយុត្ត ដែលជាកូនខ្មែរសុទ្ធសាធថែមទៀតផង។

យ៉ាងណាមិញ មកទល់នឹងពេលនេះនៅលើប្រពន្ធ Social Media មានដូចជា ហ្វេសប៊ុក ជាដើម គេបានគត់សម្គាល់ឃើញមានយុវវ័យមួយចំនួនបាន និង កំពុងនិយាយពីប្រធានបទនេះ យ៉ាងក្តៅគគុកផងដែរ ដោយមានការបញ្ចេញមតិផ្សេងៗគ្នា។ ចង់ដឹងបទចម្រៀងថ្មី «SXY GIRL»  របស់កំពូលតារា Dj Snake និង បទ«Friday Night»របស់តារាចម្រៀងស្រី មាស សុខសោភា មានសាច់ភ្លេចលក្ខណៈស្រដៀងគ្នាឬអត់? សូមចុចស្តាប់វីដេអូចម្រៀងនៅខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោម៖