មហាជនអ្នកគាំទ្របានជ្រាបហើយ កាលពីថ្មីៗកន្លងទៅ តារាចម្រៀងប្រុសវ័យក្មេង នាយចឺម បានបើកបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាស្រីស្អាតសាច់សខ្ចី លេងខ្លួនបែបស៊ីវីល័យម្នាក់ មានឈ្មោះថា សេង សុខឃីម ដែលត្រូវបានគេដឹងថាស្រីស្រស់រូបនេះ ជាអ្នកមេម៉ាយកូនមួយ។

បន្ទាប់ពីបើកចំហទំនាក់ទំនងស្នេហ៍នឹងគូស្នេហ៍ថ្មីជាអ្នកមេម៉ាយរូបស្រស់ខាងលើនេះ គេសង្កេតឃើញ នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តនេះខ្លាំងឡើង ដោយពួកគេទាំងពីរមិនត្រឹមតែបណ្ដើរគ្នាទៅណាមកណាញឹកញាប់ទេ សូម្បីតែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ច្រើនតែបង្ហោះរូបថត និង សារផ្អែមល្ហែមបង្ហាញពីក្ដីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃដែរ។

យ៉ាងណាមិញ បើគិតពីជីវិតស្នេហាកន្លងទៅរបស់តារាចម្រៀងប្រុសរូបនេះ មុននឹងប៉ះស្នេហ៍នឹងអ្នកមេម៉ាយកូនមួយដ៏ស៊ីវីល័យរូបនេះ លោកត្រូវបានគេដឹងថា ធ្លាប់មានរឿងអាស្រូវស្នេហានឹងតារាស្រី ៣ រូប ដែលធ្លាប់បានសាងស្នេហ៍យ៉ាងផ្អែមស្អិតល្មួតនឹងគ្នាមួយឆាវ ហើយក៏បានប្រេះឆាបន្តបន្ទាប់ រហូតមកពេលនេះ លោកក៏បានជួបស្នេហ៍ថ្មីនឹងស្រីស្រស់កូនមួយ សេង សុខឃីម ដែលសង្សារទី ៤។ តែមកដល់គូសង្សារចុងក្រោយ ពោលគឺអ្នកនាង សេង សុខឃីម នេះ មហាជនអ្នកគាំទ្រកាន់តែច្បាស់ចិត្ត នាយចឺម ប្រាកដគិតគូរពីអនាគតនឹងអ្នកម៉េម៉ាយរូបស្អាតនេះជាមិនខាន។

ជាក់ស្តែង កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ នាយចឺម បានដាក់ Relationship ជាសសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយនេះគឺជាលើកទី ១ ហើយ ដែលលោកធ្វើបែបនេះ ព្រោះតែសង្សារមុនៗទាំង ៣ អ្នករបស់លោក បើទោះជាលោកប្រកាសថាជាស្រឡាញ់គ្នា តែលោកមិនដែលដាក់ Relationship បែបនេះឡើយ៕