​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមរំលឹកថា កាលពីម្សិលមិញ មានបុរសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Richard Hann បានទម្លាយការឈឺចាប់ទាំងក្នុងវីដេអូសារព័ត៌មាន និងតាមរយៈហ្វេសបុកសារថា: ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។ ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយអ្វីដែលហួសចិត្តនោះ មនុស្សទី៣ គឺជាបុរសម្នាក់ដែលមហាជនស្គាល់ថាជាមនុស្សជោគជ័យ ចូលចិត្តបង្ហាញពាក្យអប់រំមនុស្សទូទៅ ដែលលោកមានឈ្មោះថា ប៊ុន ផាក។ ដោយដឹងរឿងខាងលើ ភ្លាមៗ ខាងស្រី បានចេញវីដេអូមកបកស្រាយច្បាស់ៗថា: តាមពិតយើងបែកគ្នាតាំងពី៦ខែមុនម្ល៉េះ តែដោយសារគាត់នៅតែអង្វរខ្ញុំឲ្យខ្ញុំនៅជាមួយគាត់ ចឹងក៏ខ្ញុំនៅជាមួយគាត់ទៅ ខ្ញុំមិនបានកុហកគាត់ឬក្បត់គាត់ទេ គោលបំណងបកស្រាយថ្ងៃនេះទីមួយខ្ញុំចង់ការពារកិត្តិយសមនុស្សដែលខ្ញុំស្រឡាញ់ក្រោយ គាត់អត់មានបានដឹងអីទេ ហើយខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំអត់មានអ្នកណាទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយទាំងការពិតគឺខ្ញុំពិតជាអត់មានអ្នកណាមែន ខ្ញុំនៅទាក់ទងជាមួយអតិតគូស្នេហ៍ ព្រោះតែការអាណិត ព្រោះអីបើផ្តាច់ភ្លាមៗគាត់ហ្នឹងគឺឈឺចាប់ ចឹងទៅក៏ខ្ញុំព្យាយាមលួងគាត់ មួយទៀតគឺទាក់ទងនឹងរឿងរ៉ាវទ្រព្យសម្បត្តិអីផ្សេងផ្សេង មិនគួរគាត់លើកមកបកស្រាយប្រាប់គេឯងឡើយ កាលដើមឡើយគឺខ្ញុំប្រកាន់គោលជំហរខ្លួនឯង រាល់អាជីវកម្មដែលខ្ញុំបើកគឺជាការខិតខំប្រឹងប្រែងរបស់ខ្ញុំក៏មានចំណែកគាត់ខ្លះដែរក៏ប៉ុន្តែ មិនមែនទាល់តែមានគាត់ទើបខ្ញុំធ្វើកើតទេ ខ្ញុំអាចរើសបុគ្គលិកមកធ្វើការងារជំនួសគាត់ក៏បាន ហើយមិនបាច់អោយប្រាក់ខែច្រើនដូចអោយគាត់ផង ហើយមានអ្វីៗមកដល់សព្វថ្ងៃនេះគឺដោយសារគំនិតខ្ញុំផ្ទាល់ខ្ញុំប្រាប់គាត់ថាបងត្រូវធ្វើចេះចុះ៕