មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងការសោកស្ដាយ នឹងបានផ្ញើសារចូលរួមរំលែកទុក្ខ ក្រោយអ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបាត់បង់មនុស្សជាទីស្រឡាញ់ដ៏សំខាន់មួយរូប នោះគឺម្ដាយមីងបង្កើតរបស់លោក ដែលបានបាត់បង់ជីវិត នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។

តាមរយៈផេកផ្លូវការ របស់អ្នកឧកញ៉ា បានបង្ហោះឱ្យបានដឹងថា ៖ «ម្តាយ​មីង​បង្កើត​របស់ខ្ញុំ​ លោកយាយ ​កឹម​ អ៊ួន បាន​ទទួល​មរណភាព​ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១​ វេលាម៉ោង ​១១ និង ៣០ នាទី ថ្ងៃត្រង់​ ក្នុង​ជន្មាយុ ​៩៥ ឆ្នាំ​ ដោយ​ជរាភាព​ នៅភូមិ​ថ្មី​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្ត​តាកែវ​»។

តាមរយៈដំណឹងដ៏ក្រៀមក្រំនេះ មានមហាជនខ្មែរជាច្រើន បាននាំគ្នាចូលទៅខំមិនចូលរួមរំលែកទុក្ខ នឹងសម្ដែងក្ដីសោកស្ដាយជូនអ្នកឧកញ៉ា ដែលត្រូវឃ្លាតចាកម្ដាយមីងបង្កើតរបស់លោកទាំងអាលោះអាល័យ គ្មានថ្ងៃបានជួបជួនគ្នាជាថ្មីម្ដងទៀត៕