ដោយសារតែបញ្ហាបំបែកកូនស្រីពីម្តាយ ធ្វើឲ្យតារាសម្ដែង ប៊ែលឡា ដានីត សម្រេចចិត្តចេញវីដេអូយំអង្វរសុំអន្តរាគមជួយយកកូនស្រីរបស់ខ្លួនមកវិញ ក្រោយពីបងប្អូនបង្កើតរបស់ខ្លួនបានព្យាយាមបំបែកចេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា: បានរៀបរាប់ទាំងទឹកភ្នែកប្រាប់អង្គភាពសាព័ត៍មានយើងឲ្យដឹងថាកន្លងមករូបគាត់នឹងប្តីរបស់ខ្លួនបានរស់នៅជាមួយគ្នា នឹងកូនស្រីរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយដោយសារតែរូបគាត់នឹងប្តីរបស់ខ្លួនរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានបែកគ្នាអស់រយៈពេលបីឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក្នុងអំឡុលពេលដែលគាត់បាន បែកបាក់ជាមួយប្តីរបស់ខ្លួន រូបគាត់ក៏បានទៅរស់នៅជាមួយបងស្រី នឹងម្តាយបង្កើតរបស់ខ្លួន ដោយរូបគាត់បានយកកូនស្រីរបស់គាត់ទៅរស់នៅជាមួយគ្នាផងដែរ ហើយដោយសារតែរូបគាត់បានចេញទៅធ្វើការជាប្រចាំដោយទុកឲ្យកូនស្រីរបស់ខ្លួនរស់នៅជាមួយជីដូន តែរូប

គាត់មិនដែលបានឃ្លាតឆ្ងាយពីកូនរបស់ខ្លួនយូរថ្ងៃនោះទេទើបតែរូបគាត់បានចេញទៅថតសម្ដែងរឿងនៅខេត្តសៀមរាបរយៈពេលបួនថ្ងៃតែប៉ុណ្នោះដែលគាត់មិនបាននៅមើលថែកូន ប៉ុន្តែរូបគាត់បានខលមកលេងកូនរបស់ខ្លួនជាប្រចាំ ពេលដែលរូបគាត់រស់នៅក្នុងបន្ទុកគ្រួសារជាមួយបងស្រី នឹងម្តាយឪពុកបង្កើតនោះគឺបងស្រីរបស់ខ្លួនតែងតែបង្ខំរូបគាត់ឲ្យយកបុរសផ្សេងធ្វើជាស្រីចិញ្ចឹមរបស់បុរសនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែរូបគាត់មិនព្រមនោះទេ ហើយបងស្រីរបស់គាត់នៅតែបង្ខំឲ្យខ្លួនឲ្យយកប្រុសផ្សេងដដែល ដោយបានគំរាមមកលើរូបគាត់ថែមទៀតផងបើគាត់នៅតែមិនព្រម ពេលនោះដោយរូបគាត់ខ្លាចមានបញ្ហាជាមួយបងប្អូន នឹងក្រុមគ្រួសាររូបគាត់ក៏បានឆ្លើយថាព្រមដើម្បីលួងចិត្តដល់បងស្រី ម្តាយបង្កើតខ្លួន ក្រោយមករូបគាត់ក៏បានលួចរត់ចេញពីផ្ទះមករស់នៅក្នុងផ្ទះមួយកន្លែងដោយបាននាំកូនស្រីបង្កើតរបស់ខ្លួនមកជាមួយផងដែរ

ពេលដែលគាត់បានលួចរត់ចេញមករស់នៅខាងក្រៅ គាត់ក៏បានខលហៅប្តីរបស់ខ្លួនមករស់នៅជាមួយគ្នាវិញ ដោយគាត់បានប្រាប់ប្តីរបស់ខ្លួនថាគាត់កំពុងតែមានបញ្ហាធំ ពេលនោះប្តីរបស់គាត់ក៏បានមករស់នៅជាមួយគ្នាវិញផងដែរ ពេលដែលរូបគាត់នឹងប្តីបានត្រូវគ្នាវិញគ្រុមគ្រួសាររបស់គាត់គឺមិនបានមករករឿង រូបគាត់នឹងប្តីនោះទេ ស្រាប់តែបានមួយរយៈពេលក្រោយមកបងស្រីនឹងម្តាយបង្កើតរបស់គាត់បានហៅគាត់ ទៅលេងផ្ទះដោយរូបគាត់គិតថាអស់មានបញ្ហាអ្វីហើយនោះ គាត់ក៏បាននាំកូនស្រីរបស់ខ្លួនទៅលេងម្តាយ ពេលដែលទៅដល់ស្រាប់ពេលបងស្រី នឹងម្តាយបង្កើតរបស់គាត់បានដណ្តើមយកកូនស្រីរបស់គាត់យកទៅតែម្តង

ពេលនោះរូបគាត់ក៏បានរត់ទៅប្តឹងនៅប៉ុស្ត៍ប៉ូសិលដើម្បីឲ្យជួយរកយុត្តិធម៍ជូនគាត់ផងដែរ។ ហើយមកដល់ពេលនេះបែរជាបងស្រី នឹងម្តាយបង្កើតរបស់គាត់បានប្តឹ ងរូបគាត់ឡេីងតុលាការ ដើម្បីទាមទាយកកូនស្រីរបស់ខ្លួនទាំងដែលគាត់នៅមានការងារធ្វើ មានសម្ថភាពនៅចិញ្ចឹមកូនរបស់ខ្លួនបាន៕